ការសរសេរ JavaScript ចូលក្នុង Web Page

កម្មវិធី Web Browser ត្រូវបានបង្កើតឡើងដើម្បីអាចស្គាល់ភាសា HTML និង CSS ហើយបកប្រែភាសាទាំងនោះទៅជាទម្រង់ដែលអាចអាន និងបង្ហាញបាន។ Web Browser ភាគច្រើនគឺមានភ្ជាប់ កម្មវិធីបកប្រែភាសា JavaScript មកស្រាប់ ដូច្នេះវាស្គាល់ភាសានេះ ហើយអាចដំណើរការបាន ។ ដើម្បីសរសេរ JavaScript អ្នកត្រូវមានកម្មវិធី Text Editor ណាមួយមានដូចជា Notepad, Notepad++, NetBeans, Visual Studio,... ។ ជាទូទៅ File របស់ JavaScript មានកន្ទុយ (Extension) *.js ។ គេអាចសរសេរកូដ JavaScript នៅក្នុងចន្លោះ <body> ឬ <head> នៃ HTML Structure ដែលកូដទាំងអស់នោះត្រូវស្ថិតនៅក្នុងចន្លោះ Tag បើក និងបិទ <script>...</script> ហើយពេលខ្លះយើងឃើញគេសរសេរ <script type=”text/javascript”>...</script> វាមិនមានអ្វីខុសគ្នាអីនោះទេ។ ពាក្យ type=”text/javascript” គ្រាន់តែវាបញ្ជាក់ពី Script សរសេរដោយប្រើ Text ធម្មតា ។ ================================================ <script> write JavaScript here… </script> ================================================...