ការណែនាំពី JavaScript

JavaScript គឺជាភាសាមួយដែលមានភាពពេញនិយមក្នុងការប្រើប្រាស់ជាមួយ Web សម្រាប់ការបង្កើតកម្មវិធីក្នុង Web Page ក៏ដូចជា Dynamic content បង្កើតចលនា ការផ្លាស់ប្តូរផ្សេងៗលើ Element និងការបង្កើតជា Effect ផ្សេងៗជាដើម។ វាកំពុងតែពេញនិយមប្រើប្រាស់បំផុតសម្រាប់ការបង្កើត Web Page។ មិនតែប៉ុណ្ណោះវាក៏ត្រូវបានប្រើប្រាស់ផងដែរសម្រាប់ការបង្កើតកម្មវិធីផ្សេងនៅក្នុងឧបករណ៍ផ្សេងៗដូចជា កុំព្យូទ័រម៉ាស៊ីនមេ (Server) ថេបប្លេត (Tablet) និងទូរស័ព្ទឆ្លាតវ័យ (Smart Phone) ជាដើម ។


JavaScript ត្រូវបានបង្កើតឡើងដោយលោក Brendan Eich នៅ Netscape Back ក្នុងឆ្នាំ ១៩៩៥ ហើយវាបានក្លាយជាភាសាស្តង់ដាដាក់ឱ្យប្រើប្រាស់ទូទៅនៅឆ្នាំ ១៩៩៧ ។


Source: Wikipedia

ការអភិវឌ្ឍគេហទំព័រនៅលើពិភពលោកបានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយនៅលើគ្រប់គេហទំព័រទាំងអស់ ត្រូវបានប្រើប្រាស់ភាសា JavaScript ប្រហែល ៩៥.៥ ភាគរយ។ ដោយសារការពេញនិយមប្រើប្រាស់ដូច្នេះហើយទើបអ្នកចេះភាសានេះអាចអភិវឌ្ឍគេហទំព័រដែលមានសារៈប្រយោជន៍ និងស្តង់ដា ហើយវាជាជំនាញដែលស្របជាមួយនឹងតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន ។

Comments

Popular posts from this blog

ការសរសេរ JavaScript ចូលក្នុង Web Page

Create Pop up Form in JavaScript

ការប្រើ Switch ក្នុង JavaScript