ការបង្កើតអថេរក្នុង JavaScript



 អថេរគឺជាមធ្យោបាយមួយប្រើសម្រាប់រក្សាទុកទិន្នន័យ ហើយអាចយកវាទៅប្រើប្រាស់ និងរៀបចំនៅពេលក្រោយ។  អថេររក្សាទុកប្រភេទទិន្នន័យផ្សេងៗពីគ្នាមានដូចជា numbers, strings, objects, arrays -ល-។ យើងអាចធ្វើការការកំណត់តម្លៃឱ្យអថេរ ផ្លាស់ប្តូរតម្លៃ ហើយអាចហៅយកទៅប្រើប្រាស់បានច្រើនដង ។


ក្នុងការប្រកាសអថេរក្នុង JavaScript យើងអាចធ្វើឡើងតាមវិធីខាងក្រោម៖

var variable-name = value;

let variable-name = value;

const variable-name = value;

variable-name = value;


Keyword var ត្រូវបានគេប្រើប្រាស់នៅក្នុងការសរសេរកូដតាំងពីឆ្នាំ ១៩៩៥ រហូតមកដល់ឆ្នាំ ២០១៥ មកម្ល៉េះ ចំណែកឯ let និង const ទើបតែបញ្ចូលនៅក្នុងឆ្នាំ ២០១៥ ដូច្នេះបើសិនជាអ្នកចង់ឱ្យកូដរបស់អ្នកនៅតែដំណើរការជាមួយនឹង Web Browser ជំនាន់ចាស់ៗ អ្នកត្រូវប្រើ var ដើម្បីប្រកាសអថេរ ។


ដើម្បីកំណត់តម្លៃឱ្យ Variable គេប្រើសញ្ញា = ។ បើសិនជាអ្នកប្រកាស Variable មួយដែលមិនបានកំណត់តម្លៃឱ្យវា នោះវានឹងទទួលបានតម្លៃជា undefined ដោយស្វ័យប្រវត្តិ ។


ការប្រកាស Variable ក្នុងភាសា JavaScript គេមិនចាំបាច់កំណត់ប្រភេទទិន្នន័យព្រោះវាជាប្រភេទភាសា loosely-typed ។ 


យើងអាចកំណត់ឈ្មោះរបស់អថេរតាមអ្វីដែលអ្នកចង់បាន ដែលមានអត្ថន័យស្របជាមួយប្រភេទទិន្នន័យ និងមុខងារប្រើប្រាស់របស់វា ដើម្បីងាយស្រួលសម្គាល់នៅក្នុងកូដរបស់អ្នក មានន័យថាគ្រាន់តែមើលឈ្មោះអថេរគេអាចយល់បានថាវាប្រើសម្រាប់ធ្វើការងារអ្វី។ ប៉ុន្តែមានលក្ខខណ្ឌមួយចំនួនដែលអ្នកត្រូវគោរពតាមនៅពេលកំណត់ឈ្មោះ អថេរដូចខាងក្រោម៖

  • ត្រូវចាប់ផ្តើមដោយអក្សរ សញ្ញា $ ឬសញ្ញា
  • អាចមានអក្សរ លេខ សញ្ញា _ និងសញ្ញា $ តែប៉ុណ្ណោះ
  • ប្រកាន់អក្សរ (a និង A គឺជា Variable ពីរផ្សេងគ្នា)
  • មិនត្រូវជាន់ជាមួយ JavaScript Keyword ឡើយដូចជា break, for, do, ... ។

ការប្រកាសអថេរច្រើនក្នុង Statement តែមួយ
អ្នកអាចប្រកាសអថេរច្រើននៅក្នុង Statement តែមួយដោយចាប់ផ្តើម Statement នោះដោយប្រើ var នៅខាងមុខ បន្ទាប់មកឈ្មោះ និងតម្លៃរបស់អថេរទីមួយ បន្តមកទៀតចាប់ពីអថេរទីពីរទៅគឺប្រើតែឈ្មោះ និងតម្លៃយកតែម្តងមិនចាំបាច់ប្រើ var ទៀតទេ។ ការបែងចែកេវាងអថេរនីមួយៗដោយសញ្ញា comma (,)។
var course="JavaScript", c_type="Web", price=600;


ការប្រកាសអថេរឡើងវិញ
នៅក្នុងភាសា JavaScript ការប្រកាសអថេរឡើងវិញវានឹងមិនបាត់បង់តម្លៃរបស់វាឡើយ តែសម្រាប់ភាសាផ្សេងទៀតតម្លៃរបស់វាអាចជា undefined ឬ NaN ។
var person="Dara"; 
var person;
ក្នុងឧទាហរណ៍ខាងលើ person នៅតែមានតម្លៃ Dara បន្ទាប់ពីដំណើរការលើ statement នោះ។ ជាទូទៅវាមិនមានការចាំបាច់ទេក្នុងការប្រកាសអថេរឡើងវិញ ព្រោះវាអាចធ្វើឱ្យអ្នកមានការភាន់ច្រឡំនៅក្នុងកូដ។ ក្នុងមេរៀននេះគ្រាន់តែចង់បង្ហាញឱ្យដឹងថានៅក្នុងភាសា JavaScript គេអាចធ្វើការប្រកាសអថេរឡើងវិញបាន ។






Comments

Popular posts from this blog

ការសរសេរ JavaScript ចូលក្នុង Web Page

Create Pop up Form in JavaScript

ការប្រើ Switch ក្នុង JavaScript