Operators ប្រើក្នុង JavaScript
Operator គឺជាសញ្ញាដែលគេប្រើសម្រាប់ការធ្វើប្រមាណវិធីទៅលើតម្លៃ ឬអថេរ ដែលប្រមាណវិធីទាំងនោះមានដូចជាការគណនា ការផ្តល់តម្លៃ ការប្រៀបធៀប និងការភ្ជាប់លក្ខខណ្ឌជាដើម ។
ក្នុង JavaScript ចែកចេញជាច្រើនប្រភេទដូចខាងក្រោម៖
- Arithmetic Operators
- Comparison Operators
- Logical Operators
- Assignment Operators
- Conditional Operators
Arithmetic Operators
Arithmetic Operators គឺជាសញ្ញាដែលត្រូវបានប្រើប្រាស់សម្រាប់ការគណនាតម្លៃលេខ ។
សញ្ញាសម្រាប់គណនាមានដូចខាងក្រោម៖
+ ប្រើសម្រាប់គណនាផលបូក
- ប្រើសម្រាប់គណនាផលដក
* ប្រើសម្រាប់គណនាផលគុណ
/ ប្រើសម្រាប់គណនាផលចែក
% ប្រើសម្រាប់គណនារកសំណល់
++ ប្រើសម្រាប់កំណត់តម្លៃកែនឡើងម្តងមួយ
-- ប្រើសម្រាប់កំណត់តម្លៃថយចុះម្តងមួយ
ឧទាហរណ៍៖
var x = 5, y = 10;
x + y; //returns 15
y - x; //returns 5
x * y; //returns 50
y / x; //returns 2
x % 2; //returns 1
x++; //returns 6
x--; //returns 4
សម្គាល់៖ ចំពោះសញ្ញា + បើប្រើជាមួយ String គឺប្រើសម្រាប់តភ្ជាប់ String ចូលគ្នា។ សម្រាប់តម្លៃជាលេខ + ជាមួយ String ក៏វាភ្ជាប់គ្នាដែរ។ ឧទាហរណ៍ខាងក្រោមនឹងបង្ហាញពីការប្រើសញ្ញា + ជាមួយប្រតិបត្តិការរវាងតម្លៃលេខ ជាមួយ String និង String ជាមួយ String ។
ឧទាហរណ៍៖
var a = 5, b = "Hello ", c = "World!", d = 10;
a + b; // "5Hello "
b + c; // "Hello World!"
a + d; // 15
Comparison Operators
Comparison Operators គឺជាសញ្ញាប្រើសម្រាប់ការប្រៀបធៀបរវាងពីរតម្លៃ ហើយទទួលលទ្ធផលជាតម្លៃ Boolean ដែលមានពីរគឺ true និង false ។
សញ្ញាសម្រាប់ប្រៀបធៀបមានដូចខាងក្រោម៖
== ធៀបពីរតម្លៃស្មើគ្នាដោយមិនគិតពីប្រភេទទិន្នន័យ
=== ប្រៀបធៀបតម្លៃពីរដែលស្មើគ្នា ហើយមានប្រភេទទិន្នន័យដូចគ្នា
!= ប្រៀបធៀបតម្លៃពីរដែលមិនស្មើគ្នា
!== ប្រៀបធៀបតម្លៃពីរដែលមិនស្មើគ្នា ឬមានប្រភេទទិន្នន័យមិនដូចគ្នា
> ប្រៀបធៀបតម្លៃដែលធំជាង
< ប្រៀបធៀបតម្លៃដែលតូចជាង
>= ប្រៀបធៀបតម្លៃដែលធំជាងឬស្មើ
<= ប្រៀបធៀបតម្លៃដែលតូចជាងឬស្មើ
ឧទាហរណ៍៖
var a = 5, b = 10, c = "5"; var x = a;
a == c; // returns true
a === c; // returns false
a == x; // returns true
a != b; // returns true
a > b; // returns false
a < b; // returns true
a >= b; // returns false
a <= b; // returns true
a >= c; // returns true
a <= c; // returns true
Logical Operators
Logical Operators គឺជាសញ្ញាប្រើសម្រាប់ភ្ជាប់លក្ខខណ្ឌពីរ ឬច្រើនចូលគ្នា ។
សញ្ញាសម្រាប់ភ្ជាប់លក្ខខណ្ឌមានដូចខាងក្រោម៖
&& ទទួលបាន true នៅពេលដែលលក្ខខណ្ឌទាំងពីរ true ទាំងពីរ
|| ទទួលបាន true នៅពេលដែលលក្ខខណ្ឌណាមួយក៏បាន true ឬ លក្ខខណ្ឌទាំងពីរ true
! ផ្ទូយ ឬខុសពី
ឧទាហរណ៍៖
var a = 5, b = 10;
(a != b) && (a < b); // returns true
(a > b) || (a == b); // returns false
(a < b) || (a == b); // returns true
!(a < b); // returns false
!(a > b); // returns true
Assignment Operators
Assignment Operators គឺជាសញ្ញាប្រើសម្រាប់ផ្ទេរ ឬផ្តល់តម្លៃឱ្យអថេរ ។
សញ្ញាសម្រាប់ផ្តល់តម្លៃមានដូចខាងក្រោម៖
= តម្លៃខាងស្តាំផ្តល់ទៅឱ្យតម្លៃខាងឆ្វេង
+= យកតម្លៃខាងឆ្វេងបូកថែមតម្លៃខាងស្តាំ
-= យកតម្លៃខាងឆ្វេងដកតម្លៃខាងស្តាំ
*= យកតម្លៃខាងឆ្វេងគុណតម្លៃខាងស្តាំ
/+ យកតម្លៃខាងឆ្វេងចែកតម្លៃខាងស្តាំ
%= យកតម្លៃខាងឆ្វេងចែកតម្លៃខាងស្តាំ ហើយបង្ហាញលទ្ធផលសំណល់
ឧទាហរណ៍៖
var x = 5, y = 10, z = 15;
x = y; //x would be 10
x += 1; //x would be 6
x -= 1; //x would be 4
x *= 5; //x would be 25
x /= 5; //x would be 1
x %= 2; //x would be 1
Comments
Post a Comment