Posts

ការប្រើ for Loop ក្នុង JavaScript

Image
  for Loop ជាធម្មតាត្រូវបានប្រើសម្រាប់ដំណើរការដដែលៗនៃបណ្តុំកូដ ទៅតាមចំនួនជំហាន វិលជុំដែលបានកំណត់ជាក់លាក់មួយ ។ ---------------------------------------------------------------------------------------- for (statement 1; statement 2; statement 3)  {       code block to be executed  } ---------------------------------------------------------------------------------------- statement 1 គឺជាតម្លៃចាប់ផ្តើមរបស់ Loop (អាចចាប់ផ្តើមពីតម្លៃធំ ឬតូច) statement 2 គឺជាលក្ខខណ្ឌកំណត់ចំនួនជុំនៃ Loop (វាឈប់ដំណើរការកូដនៅពេលដែលជួបលក្ខខណ្ឌមិនពិត បើសិនជាលក្ខខណ្ឌពិតរហូតនោះវានឹងដំណើររហូតដល់គាំង Web Browser) statement 3 គឺជាជំហានរបស់ Loop (កើនឡើង ឬថយចុះ) ឧទាហរណ៍៖ បង្កើតតារាងទៅតាមចំនួនជួរឈរ និងជួរដេកដែលបានបញ្ចូល ---------------------------------------------------------------------------------------- <!DOCTYPE html > <html lang = "en" > <head> <meta charset = "UTF-8" > <meta name = "viewport" content = "width=device-width, initial-scale=1.0...

ការប្រើ Switch ក្នុង JavaScript

Image
  switch គឺជា Statement លក្ខខណ្ឌមួយដែលប្រើសម្រាប់ចាប់យកបណ្តុំកូដរបស់ case មួយក្នុងចំណោម case ជាច្រើនមកដំណើរការ តាមរយៈការផ្ទៀងផ្ទាត់ជាមួយ expression ដែលត្រូវគ្នា ។ --------------------------------------------------------------------------------------------- switch ( expression ) {      case value1:           code block           break;      case value2:           code block           break;      case value3:           code block           break;      ...      default:           default code block } --------------------------------------------------------------------------------------------- expression ប្រើសម្រាប់យកទៅប្រៀបធៀបជាមួយនឹង case នីមួយៗ បើត្រូវជាមួយ case ណាមួយ វានឹងចាប់យកកូដរបស់ case នោះមកដំណើរ...

ការប្រើ if ​ក្នុង JavaScript

Image
  if គឺជា Statement ដើម្បីកំណត់លក្ខខណ្ឌ ប្រើដើម្បីដំណើរការបណ្តុំកូដដែលស្ថិតក្នុងលក្ខខណ្ឌនោះនៅពេលដែលលក្ខខណ្ឌពិត (true) ។ ------------------------------------------------------------------------------------------------ if ( condition ) {      code to be executed if the condition of if is true } else if ( condition ){      code to be executed if the condition of else if is true } else {      code to be executed if all conditions are false } ------------------------------------------------------------------------------------------------ Condition របស់ if និង else if អាចមានមួយ ឬច្រើន បើសិនមានច្រើនត្រូវប្រើ Logical Operators ដើម្បីភ្ជាប់លក្ខខណ្ឌទាំងនោះដែលមានសញ្ញា && និង || Condition ទោះមានមួយ ឬច្រើនក៏ដោយចុងក្រោយវាបោះតម្លៃមកវិញមានតែចំនួនពីរនោះទេគឺ true និង fale ការប្រើ else if គឺដើម្បីបន្ថែមជម្រើសនៃលក្ខខណ្ឌ ឧទាហរណ៍ការបញ្ចុះតម្លៃប្រើ if ដើម្បីបច្ចុះតម្លៃលើលក្ខខណ្ឌ 10% បើចង់បន្ថែមលក្ខខណ្ឌមួយទៀតបញ្ចុះ 20% យើងត្រូវប្រើ else if ដើម្បីបន្ថែម...

ការប្រើ Object ក្នុង JavaScript

Image
  Object គឺមានលក្ខណៈដូចទៅនឹង Variable ផ្សេងទៀតដែរ វាខុសគ្នាត្រង់ថា Object អាចផ្ទុកតម្លៃបានច្រើននៅក្នុងលក្ខខណ្ឌនៃ Property និង Method ផ្សេងៗ។ Property គឺផ្ទុកតម្លៃទៅតាមប្រភេទទិន្នន័យ និង Method គឺជា Function ផ្សេងៗរបស់ Object នោះ។ Property ឬ Method របស់ Object ត្រូវបានកំណត់ជាឈ្មោះហើយមានតម្លៃរបស់វា (named:values) ។  នៅក្នុង JavaScript អ្នកអាចបង្កើត Object បានតាមពីររបៀប៖  Object literal  Object constructor Object Literal Object Literal គឺជាការបង្កើត Object តាមបែបធម្មតាមួយដោយប្រើប្រាស់សញ្ញា { } ហើយមាន Key ហើយនិង Value ជាគូស្ថិតនៅក្នុងសញ្ញា { } នោះ។ Key អាចជាឈ្មោះរបស់ Property ឬ Method ចំណែក Value គឺជាតម្លៃរបស់ Property ដែលកំណត់ប្រភេទទិន្នន័យណាមួយ ឬ Value ក៏អាចជា Function មួយផងដែរ។ ក្នុងនោះយើងមាន Key និង Value ច្រើន គេប្រើសញ្ញា (,) ដើម្បីបែងចែករវាង Key និង Value នីមួយៗ ។ ------------------------------------------------------------------------------------- var object-name = { key1: value1, key2: value2,... keyN: valueN,             ...

ការប្រើ arrays ក្នុង JavaScript

Image
  Array ប្រើសម្រាប់ផ្ទុកតម្លៃច្រើននៅក្នុងអថេរតែមួយ។ វាងាយស្រួលធ្វើការជាមួយបណ្តុំទិន្នន័យដែលអាចស្តុកទុកនៅក្នុង អថេរតែមួយ មានភាពងាយស្រួលក្នុងការគ្រប់គ្រង និងហៅយកមកប្រើ ។  --------------------------------------------------------------------------------------- var arrayName = [item1, item2, item3,...]; --------------------------------------------------------------------------------------- យើងអាចចាប់យកធាតុរបស់ Array បានតាមរយៈលេខលំដាប់របស់វា ដែលលេខលំដាប់របស់ Array ចាប់ផ្តើមពី ០ ។ ឧទាហរណ៍៖ --------------------------------------------------------------------------------------- var colors = ["red", "green", "yellow", "pink"]; document.write( colors[1] ); --------------------------------------------------------------------------------------- ការបន្ថែមធាតុរបស់ array យើងអាចធ្វើការបន្ថែមធាតុរបស់ array បានតាមពីររបៀបគឺ array.push(value,....) ឬ array[array.length] = value,...  សម្រាប់ថែមធាតុខាងក្រោយតម្លៃចាស់របស់ array ចំណែកឯ array.unshift(value,...) សម្រាប់បន្ថ...

Operators ប្រើក្នុង JavaScript

Image
  Operator គឺជាសញ្ញាដែលគេប្រើសម្រាប់ការធ្វើប្រមាណវិធីទៅលើតម្លៃ ឬអថេរ ដែលប្រមាណវិធីទាំងនោះមានដូចជាការគណនា ការផ្តល់តម្លៃ ការប្រៀបធៀប និងការភ្ជាប់លក្ខខណ្ឌជាដើម ។ ក្នុង JavaScript ចែកចេញជាច្រើនប្រភេទដូចខាងក្រោម៖ Arithmetic Operators Comparison Operators  Logical Operators  Assignment Operators  Conditional Operators Arithmetic Operators Arithmetic Operators គឺជាសញ្ញាដែលត្រូវបានប្រើប្រាស់សម្រាប់ការគណនាតម្លៃលេខ ។  សញ្ញាសម្រាប់គណនាមានដូចខាងក្រោម៖ +                    ប្រើសម្រាប់គណនាផលបូក -                       ប្រើសម្រាប់គណនាផលដក *                     ប្រើសម្រាប់គណនាផលគុណ /                       ប្រើសម្រាប់គណនាផលចែក %                    ប្រើសម្រាប់គណនារកសំណល់ ++  ...

ការបង្កើតអថេរក្នុង JavaScript

Image
 អថេរគឺជាមធ្យោបាយមួយប្រើសម្រាប់រក្សាទុកទិន្នន័យ ហើយអាចយកវាទៅប្រើប្រាស់ និងរៀបចំនៅពេលក្រោយ។  អថេររក្សាទុកប្រភេទទិន្នន័យផ្សេងៗពីគ្នាមានដូចជា numbers, strings, objects, arrays -ល-។ យើងអាចធ្វើការការកំណត់តម្លៃឱ្យអថេរ ផ្លាស់ប្តូរតម្លៃ ហើយអាចហៅយកទៅប្រើប្រាស់បានច្រើនដង ។ ក្នុងការប្រកាសអថេរក្នុង JavaScript យើងអាចធ្វើឡើងតាមវិធីខាងក្រោម៖ var variable-name = value; let variable-name = value; const variable-name = value; variable-name = value; Keyword var ត្រូវបានគេប្រើប្រាស់នៅក្នុងការសរសេរកូដតាំងពីឆ្នាំ ១៩៩៥ រហូតមកដល់ឆ្នាំ ២០១៥ មកម្ល៉េះ ចំណែកឯ let និង const ទើបតែបញ្ចូលនៅក្នុងឆ្នាំ ២០១៥ ដូច្នេះបើសិនជាអ្នកចង់ឱ្យកូដរបស់អ្នកនៅតែដំណើរការជាមួយនឹង Web Browser ជំនាន់ចាស់ៗ អ្នកត្រូវប្រើ var ដើម្បីប្រកាសអថេរ ។ ដើម្បីកំណត់តម្លៃឱ្យ Variable គេប្រើសញ្ញា = ។ បើសិនជាអ្នកប្រកាស Variable មួយដែលមិនបានកំណត់តម្លៃឱ្យវា នោះវានឹងទទួលបានតម្លៃជា undefined ដោយស្វ័យប្រវត្តិ ។ ការប្រកាស Variable ក្នុងភាសា JavaScript គេមិនចាំបាច់កំណត់ប្រភេទទិន្នន័យព្រោះវាជាប្រភេទភាសា loosely-typed ។  យើងអាចកំណត់ឈ្មោះរបស់...